ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងថ្ម BYD របស់ចិន បានបង្កើនមូលធនចុះបញ្ជីពីប្រហែល ៣.០៣៩ ពាន់លានយ័ន (៤២៦ លានដុល្លារ) តែថ្មីៗនេះបានផ្លាស់ប្តូរទៅជា ៩.១១៧ ពាន់លានយ័ន (១.២៨ ពាន់លានដុល្លារ) ដែលកំណត់បានកើនឡើងដល់ ២០០% ដោយផ្អែកលើទិន្នន័យចុះបញ្ជីក្រុមហ៊ុន តាមរបាយការណ៍របស់ IT-Home។ ក្នុងប្រព័ន្ធសហគ្រាសនៅចិន មូលធនចុះបញ្ជី មានន័យថា ចំនួនទឹកប្រាក់ដែលភាគហ៊ុនកាន់ត្រៀមចូលវិនិយោគទៅក្នុងក្រុមហ៊ុន…
ថ្មីៗពី សេដ្ឋកិច្ច
តម្លៃផ្ទះដែលមានស្រាប់នៅសហរដ្ឋអាមេរិក កាលពីខែឧសភាបានបង្ហាញពីការកើនឡើងខ្លាំងបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយសារតែកង្វះខាតផ្ទះក្នុងការផ្គត់ផ្គង់ និងអត្រាការប្រាក់ទាប។ សមាគមអ្នកវាយតម្លៃជាតិ (NAR) បានរាយការណ៍ថា តម្លៃលក់ជាមធ្យមនៃផ្ទះដែលមានស្រាប់កាលពីខែមុនបានឡើងដល់ ៣៥ ម៉ឺនដុល្លារកើនឡើង ២៤ ភាគរយ ពីមួយឆ្នាំ…
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមអ្នកឃ្លាំមើលអ៊ិនធឺរណែតរបស់ប្រទេសចិន បានបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ី Didi លុបកម្មវិធីរបស់ខ្លួនចេញពី App Store បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ការប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់វា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិ។
តម្លៃខុនដូនៅថៃ បន្តធ្លាក់ចុះ
តម្លៃជាមធ្យមសម្រាប់ខុនដូថ្មី និងលក់បន្ត នៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយសារខុនដូដែលលក់មិនដាច់ គឺច្រើនខ្លាំងពេក ខណៈខុនដូថ្មីចេះតែរីកឡើងជាបន្តបន្ទាប់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Sony បាននាំចេញឧបករណ៍ហ្គេម PlayStation 5 ចំនួន ៤,៥ លានគ្រឿងនៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០២០។ ចំនួននេះបញ្ជាក់ពីសមត្ថភាពរបស់ក្រុមហ៊ុន Sony នាពេលបច្ចុប្បន្នក្នុងការផលិតដ៏ច្រើនសន្ធឹក សម្រាប់ផលិតផលដែលពិបាកទិញយ៉ាងខ្លាំងមួយនេះ ចាប់តាំងពីដាក់លក់នៅខែវិច្ឆិកាមក។